Thursday, March 9, 2017

រឿង «បុត្រាទាំងបីរូបរបស់មហាសេដ្ឋី» (Les Trois Fils du Maha-Sèthey)
ប្រែសម្រួលសាកល្បងដោយ ៖ សេង សុវណ្ណដារ៉ា

"កាលពីព្រេងនាយ, មានមហាសេដ្ឋីម្នាក់មានកូនប្រុស ៣នាក់, ក្រោយពេលដែកគាត់បានធ្វើមរណ កាលទៅ កូនប្រុសទាំង៣នេះបានប្រជែងដណ្ដើមគ្នានូវចំណែកបន្ទាប់ពីឪពុករបស់ពួកគេបានចាកចេញទៅ ។ គ្មាននូវការយល់ព្រម, ពួកគេក៏នាំគ្នាទៅរកគាល់ព្រះមហាក្សត្រ និងលើកនិយាយអំពីបំណងរបស់ពួកគេ ចំពោះព្រះរាជា ។
ព្រះមហាក្សត្របានស្ដាប់នូវអង្គហេតុរបស់បុរសទាំង៣រួចហើយ ក៏ត្រឡប់កាត់ក្ដីដូចតទៅ ៖
«កូនប្រុសច្បងទទួលបាន២ចំណែក, កូនប្រុសពៅទទួលបាន ១ចំណែកកន្លះ ឯកូនប្រុសជំទង់ ទទួលបាន ១ចំណែក» ។
នៅក្នុងការកាត់សេចក្ដីនេះ ព្រះមហាក្សត្រមានកុសល និងមានសុភវិនិច្ឆ័យ ។"

..............................ចប់រឿងទី២នៃច្បាប់កឹងកន្ត្រៃឡាវ......................


កំណត់សម្គាល់ ៖ រឿងទី២នៃច្បាប់កឹងកន្ត្រៃឡាវនេះ ​យើងមិនប្រទះជួបនៅក្នុងច្បាប់កឹងកន្ត្រៃខ្មែរនោះទេ ។


(រក្សាសិទ្ធិគ្រប់យ៉ាង)

No comments:

Post a Comment