Tuesday, March 21, 2017

បញ្ជីរាយនាមឈ្មោះឧកញ៉ា និងខេត្តខ្មែរទាំង ៥៦ 
តាមឯកសារដែលបានចងក្រងដោយលោកDoudart De Lagrée 





+ ឧកញ៉ាចៅហ្វាយខេត្តដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយ​ព្រះមហាក្សត្រ :

១.ឧកញ៉ាតេជោ ចៅហ្វាយខេត្តកំពង់ស្វាយ
២.ឧកញ៉ាភូមិលោក ចៅហ្វាយខេត្តទ្រាំង
៣.ឧកញ៉ាអរជុន ចៅហ្វាយខេត្តត្បូងឃ្មុំ
៤.ឧកញ៉ាធម្មតេជោ ចៅហ្វាយខេត្តបាភ្នំ
៥.ឧកញ៉ាសួគ៌ាលោក ចៅហ្វាយខេត្តពោធិ៍សាត់
៦.ឧកញ៉ាមន្ត្រីភក្ដី ចៅហ្វាយខេត្តកំពង់សៀម
៧.ឧកញ៉ាសេនាអញ្ជិត ចៅហ្វាយខេត្តកំពត
៨.ឧកញ៉ានាយកចាន់គ្រាម (?) ចៅហ្វាយខេត្តសំបុក
៩.ឧកញ៉ានារាធិបតី ចៅហ្វាយខេត្តព្រៃវែង
១០.ឧកញ៉ាសេរិនធិបតី ចៅហ្វាយខេត្តរលៀផ្អៀរ
១១.ឧកញ៉ាឧទ័យធិរាជ ចៅហ្វាយខេត្តសំរោងទង
១២.ឧកញ៉ាសេនាកងហ្វា​(?) ចៅហ្វាយខេត្តបារាយណ៍
១៣.ឧកញ៉ាវង្សាអញ្ជិត ចៅហ្វាយខេត្តបាទី
១៤.ឧកញ៉ាលីចក្រី ចៅហ្វាយខេត្តរំដួល
១៥.ឧកញ៉ាសេនាធិបតី ចៅហ្វាយខេត្តបរិបូណ៍
១៦.ឧកញ៉ាសេរិនសេនារិទ្ធី ចៅហ្វាយខេត្តលង្វែក
១៧.ឧកញ៉ារាជាមន្ត្រី ចៅហ្វាយខេត្តភ្នំពេញ
១៨.ឧកញ៉ារាជាចៅ ចៅហ្វាយខេត្តស្ទឹងត្រង់
១៩.ឧកញ៉ាព្រះយោធាធិបតី ចៅហ្វាយខេត្តបន្ទាយមាស
២០.ឧកញ៉ាជ័យយោធា ចៅហ្វាយខេត្តព្រៃកប្បាស
២១.ឧកញ៉ាមន្ត្រីនិគម ចៅហ្វាយខេត្តសំបូរ
២២.ឧកញ៉ាមន្ត្រីចោនូបាទ (?) ចៅហ្វាយខេត្តក្រចេះ
២៣.ឧកញ៉ាឥន្ទធរវិជ័យតេជោ ចៅហ្វាយខេត្តលើកដែក
២៤.ឧកញ៉ាឧទ័យសេនា ចៅហ្វាយខេត្តពញ្ញាស្នា ឬកំពង់លិង្គ (?)
២៥.ឧកញ៉ាតេបេសសង្គ្រាម ចៅហ្វាយខេត្តកំពង់សោម
២៦.ឧកញ៉ាជុំនាសង្គ្រាម (?) ចៅហ្វាយខេត្តក្រគរ
២៧.ឧកញ៉ាវង្សាមន្ត្រី ចៅហ្វាយខេត្តស្អាង
២៨.ឧកញ៉ាមេត្រីភូធរ ចៅហ្វាយខេត្តកៀនស្វាយ
២៩.ឧកញ៉ាពេជ្រតេជោ ចៅហ្វាយខេត្តជើងព្រៃ
៣០.ឧកញ៉ារាជាសេនីយ ចៅហ្វាយខេត្តពាម
៣១.ឧកញ៉ាយោធារុងរឿង ចៅហ្វាយខេត្តក្រាំងសំរែ
៣២.ឧកញ៉ាសេនាចោនូបាទ (?) ចៅហ្វាយខេត្តកុញ្ជរ
៣៣.ឧកញ៉ាអាទិចគាមវណ្ណ (?) ចៅហ្វាយខេត្តទទឹងថ្ងៃ
៣៤.ឧកញ៉ាជយាសង្គ្រាម ចៅហ្វាយខេត្តស្វាយទាប
៣៥.ឧកញ៉ាស្នេហានរៈ ចៅហ្វាយខេត្តឆ្លូង
៣៦.ឧកញ៉ាវង្សាសង្គ្រាម ចៅហ្វាយខេត្តពាមជរ
៣៧.ឧកញ៉ារិទ្ធីសង្គ្រាម ចៅហ្វាយខេត្តក្រាំង
៣៨.ឧកញ៉ាអរញ្ញសង្គ្រាម ចៅហ្វាយខេត្តថ្ពង
៣៩.ឧកញ៉ារាជាមន្ត្រីតេជោ ចៅហ្វាយខេត្តកងមាស
៤០.ឧកញ៉ាធិបេសមន្ត្រី ចៅហ្វាយខេត្តកោះសុទិន
៤១.ឧកញ៉ាយោធាធិបតីសិរីបន្ទាយកោះកេរ (?) (Kâ Kêr) ចៅហ្វាយខេត្តកោះកេរ (?)(Kâ Kêr)

+ឧកញ៉ាចៅហ្វាយខេត្តដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយ​ព្រះឧបយោរាជ (ថ្នាក់ទោ) :

១.ឧកញ៉ារាជាពិស្ណុលោក ចៅហ្វាយខេត្តត្រាំងត្រៃត្រាស ? (Treang Trai Tras)
២.ឧកញ៉ាពិពិធសង្គ្រាម ចៅហ្វាយខេត្តស្រីសឈរឆ្វេង
៣.ឧកញ៉ាវង្សាពិធរ ចៅហ្វាយខេត្តកណ្ដាលស្ទឹង
៤.ឧកញ៉ាយសតេជោ ចៅហ្វាយខេត្តកំពង់សែង ? (Kampong Sèng)
៥.ឧកញ៉ាដរុង្គសង្គ្រាម ចៅហ្វាយខេត្តស្រីសឈរកណ្ដាល
៦.ឧកញ៉ាវង្សាឧទ័យ ចៅហ្វាយខេត្តភ្នំស្រួច
៧.ឧកញ៉ាបវរសង្គ្រាម ចៅហ្វាយខេត្តស្វាយរមៀត

+ ឧកញ៉ាចៅហ្វាយខេត្តដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយ​​​ព្រះឧបរាជ (ថ្នាក់ត្រី) :

១.ឧកញ៉ាឥសូរមន្ត្រី ចៅហ្វាយខេត្តល្វាឯម
២.ឧកញ៉ាពិជ័យដរុង្គតេជោ ចៅហ្វាយខេត្តកោះធំ
៣.ឧកញ៉ាសេរិនសង្គ្រាម (?) ចៅហ្វាយខេត្តពារាំង
៤.ឧកញ៉ាសេនាមេត្រី ចៅហ្វាយខេត្តខ្សាច់កណ្ដាល
៥.ឧកញ៉ាវង្សាសំសក្ដិ ចៅហ្វាយខេត្តគងពិសី

+ឧកញ៉ាចៅហ្វាយខេត្តដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយ​សម្ដេចព្រះទាវ :

១.ឧកញ៉ាមន្ត្រីស្នេហា ចៅហ្វាយខេត្តព្រៃក្ដី
២.ឧកញ៉ាភិមុកសោធរ​? ចៅហ្វាយខេត្តមុខកំពូល
៣.ឧកញ៉ាធិរាជសោធរ? ចៅហ្វាយខេត្តអន្លង់រាជ ៕


ប្រែសម្រួល និងរៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា

(រក្សាសិទ្ធិគ្រប់យ៉ាង)

No comments:

Post a Comment