Sunday, March 5, 2017

«ការស្ថាបនាផ្សារធំថ្មី» 
នៅខែមីគសិរ ឆ្នាំកុរ សប្បស័ក ត្រូវនឹងខែធ្នូ ឆ្នាំ១៩៣៥ មេការបារាំងចាត់គូលីជាច្រើនពង្រាបដីជីករណ្ដៅបុកឫសសសរចាប់ធ្វើផ្សារមួយធំ សម្រាប់លក់របស់គ្រប់មុខនៅទីវាលបឹងតេជោ ។ ផ្សារនោះធំណាស់ ធ្វើដោយសសរដែកស៊ីម៉ងត៍ រនាំងដែក ដំបូលពាសស៊ីម៉ងត៏សុទ្ធទាំងអស់ គ្មានឈើលាយមួយចំរៀកឡើយ ។ ផ្សារនោះធ្វើសណ្ឋានដូចជាផ្សារនៅក្រុងម៉ាក្សីប្រទេសបារាំងសែស អស់ចំនួនប្រាក់ច្រើនណាស់ ។
ព.ស.២៤៥០ ម.ស.១៨៥៩ ច.ស.១២៩៩ នៅថ្ងៃពុធ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ នព្វស័ក ត្រូវនឹងថ្ងៃ ១៧ ខែវិច្ឆិកា ឆ្នាំ១៩៣៧ ម៉ោង ៨កន្លះព្រឹក ព្រះករុណាព្រមនឹងលោកឡឺរេស៊ីដង់ស៊ុបប៉េរីយឺរ "ទីបូដូ" កុង្សីសេនាបតីមន្ត្រីបារាំង យាងអញ្ជើញទៅធ្វើបុណ្យសម្ពោធផ្សារធំថ្មី នៅទីបឹងតេជោ ។ ផ្សារនោះធ្វើដោយស៊ីម៉ង់ត៏និងដែកក្រួសសុទ្ធ តម្លៃចំនួនប្រាក់បួនសែនរៀល ។

ដោយ ៖ សេង សុវណ្ណដារ៉ា




(រក្សាសិទ្ធិដោយ ៖ សេង សុវណ្ណដារ៉ា)


ឯកសារពិគ្រោះ ៖
១.ព្រះរាជពង្សាវតារ ភាគទី ៩ ។
២.វប្បធម៌ និងអារ្យធម៌ខ្មែរ ភាគ ២, លាង ហាប់អាន, ១៩៦៩-៧០ ។

No comments:

Post a Comment