Sunday, March 5, 2017

រឿង «ឈ្មួញ និងអ្នកដំណើរ ៣នាក់» (រឿងកឹងកន្ត្រៃឡាវ)

«គេនិទានថាមានបុរស៣នាក់បានបង្កប់ខ្លួននៅក្នុងទូកជំនួញមួយ ហើយបានឃើញដើមឈើមួយ ដើម នៅលើមាត់ច្រាំង, បុរសទីមួយក៏បានបង្ហាញខ្លួន ហើយក៏បាននិយាយថាដើមឈើនោះគឺស្រស់ស្អាត និងបានធ្វើសំឡេងទូង! ទូង! ឯបុរសទីពីរមិត្តរបស់ខ្លួនធ្វើសំឡេងទូង! ទូង! ជាមួយនឹងមាត់របស់គេ ក៏ទះដៃ (ដូចដែលគេធ្វើនៅពេលដែលគេអាចទះដៃអមជាឧបករណ៍នេះ) និងបុរសទីបីដោយបានឮ ចម្រៀងទូង! ទូង! និងស្នូរទះដៃ ក៏កើតមានអារម្មណ៍ចាប់ផ្ដើមរាំ ។ ចលនារបស់បុរសទាំងបីនាក់បានធ្វើ ឲ្យទូកក្រឡាប់ ឯទំនិញទាំងប៉ុន្មានក៏លិចបាត់បង់អស់ ។

នាយពាណិជ្ជពុំអាចចំណាយលើតម្លៃនៃទំនិញទាំងអស់បាន ពីព្រោះតែបុរសទាំង៣ពុំអាចឈាន ដល់ការទទួលខុសត្រូវចំពោះចំណែករបស់ពួកគេដែលត្រូវបង់ថ្លៃ ។ នាយពាណិជ្ជក៏នាំពួកគេទាំងបីទៅ គាល់ព្រះមហាក្សត្រ ដូចដែលគាត់បាននិយាយទៅកាន់អ្នកទាំងបី ។ ព្រះមហាក្សត្របានស្ដាប់អង្គហេតុ របស់បុរសទាំងបី បន្ទាប់មកព្រះអង្គក៏វិនិច្ឆ័យដោយតម្រូវឲ្យបុរសដែលធ្វើសំឡេង ទូង! ទូង! ដោយមាត់ ឲ្យបង់សំណង១ភាគ, បុរសដែលបានទះដៃ ឲ្យបង់សំណង់ ១ភាគកន្លះ រីឯបុរសដែលបានរាំ ត្រូវបង់សំណង់ ២ភាគនៃតម្លៃទំនិញរបស់ឈ្មួញ ។

នៅក្នុងការកាត់សេចក្ដីនេះ, ព្រះមហាក្សត្រកាត់សេចក្ដីប្រកបដោយសុភវិនិច្ឆ័យដ៏ត្រឹមត្រូវ ។»


ប្រែសម្រួលពីអត្ថបទភាសាបារាំងដោយ ៖ សេង សុវណ្ណដារ៉ា
.......................ចប់រឿងទី១នៃច្បាប់កឹងកន្ត្រៃឡាវ..........................
(រក្សាសិទ្ធិក្នុងការប្រែសម្រួល និងផ្សាយដោយ សេង សុវណ្ណដារ៉ា)

តើរឿង «ឈ្មួញ និងអ្នកដំណើរ ៣នាក់» នៃរឿងកឹងកន្ត្រៃឡាវនេះ មានសាច់រឿងដូចទៅនឹងរឿងណាមួយក្នុងរឿងកឹងកន្ត្រៃខ្មែរ?

No comments:

Post a Comment