Sunday, March 5, 2017

«ចង់ប្ដឹងព្រះឥន្ទ?»

ចង់ប្ដឹងព្រះឥន្ទព្រមទាំងទេវតា
ទាំងឆកាមាឲ្យជួយដោះស្រាយ
ត្បិតម្នុសឥឡូវដើរខុសសែនឆ្ងាយ
ទាំងចិត្តទាំងកាយលែងដឹងខ្មៅស ។
តែទៅមិនរួចត្បិតខ្ញុំតូចតាច
គ្មានទាំងអំណាចស្រែកប្ដឹងអង្វរ
អស់ទាំងទេវៈធំតូចបវរ
ទោះខ្ញុំកាត់កច្បាស់មិនខ្វល់ឡើយ។
ដោយលង់សំណែនរបស់ទ្រព្យល្អ
គេថ្វាយឈូឆរព្រះមិនកន្តើយ
ព្រះជួយសព្វគ្រប់មិនគិតអ្វីឡើយ
ជួយគេមុនហើយត្បិតគេម្នុសល្អ ។
តើធ្វើយ៉ាងណាទើបព្រះលោកជួួយ
ឲ្យរួចទុក្ខព្រួយលែងឲ្យបន្ត
ឬទាល់តែខ្ញុំចេះសូកចេះឆរ
ទើបព្រះចិត្តល្អជួយយកអាសា​ ។

តែងដោយ ៖ សេង សុវណ្ណដារ៉ា
(ខ្ទមកំសត់, 21/02/2017)

No comments:

Post a Comment