Thursday, March 9, 2017

បញ្ញីរាយឈ្មោះរឿងក្នុងគតិលោកទាំង ១០ភាគ

ល.រ.
ចំណងជើងរឿង
ភាគទី
ប្រភពរឿង
ផ្សេងៗ
រ. ប្រពន្ធសម្លាប់ប្ដី
គម្ពីរសង្គហៈ


រ. ប្រពន្ធសម្លាប់ប្ដី
សង្គម[1]
កូនរឿងនៃរឿង ទី ១[2]
រ. ប្រពន្ធសម្លាប់ប្ដី
សង្គម[3]
កូនរឿងនៃរឿង ទី ១
រ. ព្រះមោគ្គល្លាន
ព្រះគម្ពីរមង្គលត្ថេរទីបនី

រ. បិតុឃាត
ព្រះគម្ពីរមង្គលត្ថេរទីបនី​

រ. ឃុនរ៉ាតចាញ់បោកចៅពាល
ក្បួនសៀម

រ. ចៅពាលត្បាល់ក្ដឿង
ក្បួនសៀម

រ. តាបសបោកឧបាសក[4]
គម្ពីរបាលី[5]
តម្រាពាលសង្រួមហួសប្រមាណ
រ. តាថេន និងសិស្ស ៣នាក់


រ. ចៅឡុចនិងចៅប្រាក់
សង្គម

រ. លោកគ្រូចៅអធិការវត្តកោះ
សង្គម

១០
រ. លោកសង្ឃសាងវិហារ
សង្គម

១១
រ. ឧកញ៉ាញៀនអាភៀន
សង្គម

១២
រ. កូនចៀម និងឆ្កែព្រៃ


១៣
រ. ភិក្ខុសុខជាព្នងគ្រួ
សង្គម

១៤
រ. ព្រាហ្មណ៍ចាស់មានភរិយាក្រមុំ
គម្ពីរបាលី

១៥
រ. សត្វសំពោច និងមាន់ចែ
ក្បួនបារាំងសែស

១៦
រ. សត្វឥន្ទ្រីរបស់ព្រះឥសូរ
ប្រជុំរឿងព្រេងខ្មែរ ភាគទី ៤

១៧
រ. ក្មេងកំព្រានិងព្រះចៅផែនដី
ក្បួនបារាំងសែស
តម្រាលោកិយស្ដីស្មើគ្នា
១៨
រ. ព្រះចៅផែនដី និងក្មេងឃ្វាលក្របី
ក្បួនបារាំងសែស
តម្រាស្របតបតគ្នា
១៩
រ. សត្វកន្លង់និងគីង្គក់អួតឫទ្ធិគ្នា


២០
រ. ធនញ្ជ័យបណ្ឌិត និងអ្នកប្រាជ្ញកោះលង្កា
គម្ពីរបាលី (?)

២១
រ. អាមាត្យព្រះបាទពិម្ពិសាររាជនិងអជាតសត្រូវ
គម្ពីរសុត្តន្តបិដក​

២២
រ. ព្រះធនិយថេរ និងនាយសមុហបញ្ជី
គម្ពីរព្រះវិន័យបិដក

២៣
រ. ធ្វើសក្ការបូជាទឹកបឹង
សង្គម

២៤
រ. ធ្វើសក្ការបូជាដើមដង្កោ
សង្គម

២៥
រ. ធ្វើសក្ការបូជាគោស្ទាវខ្មៅ ១
សង្គម

២៦
រ. ធ្វើសក្ការបូជាយាយទែព
សង្គម

២៧
រ. ភ្នំក្រោនៅខេត្តសៀមរាប និងភ្នំត្រងិលក្នុងស្រុកជើងព្រៃ
សង្គម

២៨
រ.​ តាហូឡាន និងកូនប្រសា ២នាក់
សង្គម

២៩
រ. ចៅឆោតជិះក្របីទូលស្រូវ ១ល្អី
សង្គម

៣០
រ. សិង្ហតោចង់បានកូនក្រមុំដង្ខៅម្នាក់

តម្រាឃ្លានស្រឡាញ់ចុះឆោត
៣១
រ.​ នាងអមរា និងអាចារ្យ ៤នាក់
មហោសថជាតក
តម្រាឃ្លានស្រឡាញ់ចុះឆោត
៣២
រ.​ ក្រពើ និងអ្នកបររទេះ
ប្រជុំរឿងព្រេងខ្មែរ ភាគទី ៧
តម្រាឃ្លានអាហារឆោត
៣៣
រ. ក្រពើញីផើមចង់ស៊ីថ្លើមស្វា
គម្ពីរចរិយាបិដក
តម្រាឃ្លានគិតបញ្ឆោតលុះគេចោទ ឆោតប្រាប់គេ
៣៤
រ. ក្អែក និងសំពោច

តម្រាឆោតដោយស្រវឹងយសឡើងបញ្ជោរ
៣៥
រ. ចចក និងរាជសីហ៍

តម្រាឆោតព្រោះមានះ
៣៦
រ. ព្រានព្រៃនិងសត្វសេក

តម្រាឆោតព្រោះឃ្លានមាន
៣៧
រ. តាចាស់ម្នាក់វង្វេងស្រឡាញ់ក្មេងក្រមុំ[6]

សេចក្ដីឆោតមនុស្សប្រុស
៣៨
រ. យាយចាស់ល្មោភកាមគុណ

សេចក្ដីឆោតមនុស្សស្រី
រ. យាយព្រាហ្មណីល្មោភកាម[7]
គម្ពីរដីកាព្រះធម្មចក្ក
សេចក្ដីឆោតមនុស្សស្រី
(កូនរឿងនៃរឿងទី ៣៨)
៣៩
រ. លោកព្រះចំរើនពល ទិត្យ


៤០
រ.​ រៃកម្ជិលមួយ ឬ រៃ និងស្រមោច
ក្បួនបារាំងសែស
តម្រាខ្ជិល ទី ១
៤១
រ. ក្អែកគោកត្រាប់តាមក្អែកទឹក

តម្រារកស៊ីខុស ទី ២
៤២
រ. ចចក ស្វាន និងឆ្កែព្រៃ

តម្រារកស៊ីខុស ទី ៣
៤៣
រ. សត្វកណ្ដុរ ២ ជាសម្លាញ់គ្នា
ក្បួនបារាំងសែស
តម្រាសម្មាអាជីវៈមិច្ឆាអាជីវៈ ទី ៤
៤៤
រ. ចចកមួយល្មោភអាហារ

តម្រារកស៊ីលោភ លាភកើនប្រមាណ ទី ៥
៤៥
រ. ឆ្កែស្រុកមួយមានប្រឡោក
ក្បួនបារាំងសែស
តម្រាគតិប្រឡៅ ទី ៦
៤៦
រ. មេឆ្កែកំហើមមួយសម្រាលកូន
ក្បួនបារាំងសែស
តម្រាធ្វើគុណបានទោស ទី ៧
៤៧
រ. សត្វចចក និងទុង
ក្បួនបារាំងសែស
តម្រាគតិមិត្រកោងមិត្ត ទី ៨
៤៨
រ. សត្វទុង និងត្រី
ក្បួនបារាំងសែស
តម្រាគតិរកស៊ីមិនសន្សំពីវត្ថុ    តូចៗ ទី ៩
៤៩
រ. សត្វកណ្ដូប និងដើមសង្កែ
ក្បួនបារាំងសែស
តម្រាគតិអ្នកលូតអស់ស្លឹក ទី ១០
៥០
រ. ក្អែក និងខ្មោចឆ្កែ

តម្រាគតិលង់ដោយលោភ ទី ១១
៥១
រ. លោកគ្រូចៅអធិការ និងសិស្ស ២នាក់

តម្រាគតិបរិភោគអាហារមិនគិតគេ ទី ១២
៥២
រ. ព្រះមយិស្សរាជ គឺព្រះឥសូវ

តម្រាឃើញតែទោសគេ ទី​ ១៣
៥៣
រ. ស្ដេចមួយព្រះអង្គព្រះនាម មហាចក្រាមហិស្សរាជធិបតី និងស្ដេចស្រមោចខ្មៅ

តម្រាពឹងតូចរួចទុក្ខភ័យ ទី ១៤
៥៤
រ. សត្វស្មាន់ ក្អែក និងអណ្ដើកជាសំឡាញ់នឹងគ្នា

តម្រាគតិសុភមិត្រ ទី ១៥
៥៥
រ. សត្វស្មាន់ ក្អែក និងចចក

តម្រាជនទ្រុស្ដមិត្រ ទី ១៦
៥៦
រ. ស្ដេចព្រាប និងបរិវារ

តម្រាគតិនាយល្អ ទី ១៧
៥៧
រ. សត្វចចក និងដំរី

តម្រាគតិព្រមព្រៀង ទី ១៨
៥៨
រ. សត្វកណ្ដុរ និងមេឆ្មា

តម្រាគតិមិនស្រុះគ្នា ទី ១៩
៥៩
រ. បុរសមានប្រពន្ធគ្រប់លក្ខណ៍ និងបុរសមានប្រពន្ធជាកាឡកិណី ជាសំឡាញ់នឹងគ្នា

តម្រាកាឡកិណី និងមង្គលមិនស្របគ្នា ទី ២០
៦០
រ. សត្វពពែពីរតួដណ្ដើមផ្លូវគ្នា

តម្រារុញមិនរា ទី ២១
៦១
រ. រាជសីហ៍និងកង្កែប
ក្បួនបារាំងសែស
តម្រាទោសោឥតសតិសម្បជញ្ញៈ ទី ២២
៦២
រ. សត្វទន្សាយ និងមេខ្លា

តម្រាខឹងហួសជ្រួសផ្ដាសបង់ខ្មាសខ្លួនឯង ទី ២៣
៦៣
រ. សត្វកង្កែប និងគោ

តម្រាតូចង់ធ្វើធំ ទី ២៤
៦៤
រ. លាឈ្មោលមួយត្រាប់តាមកូនឆ្កែ
ក្បួនបារាំងសែស
តម្រាគតិធំត្រាប់តាមតូច ខូចខ្លួន ទី ២៥
៦៥
រ. ចៅគង្វាលពពែម្នាក់

តម្រាគតិអ្នកទាបត្រាប់ភាសាអ្នកខ្ពស់ ទី ២៦
៦៦
រ. ចៅមាណពម្នាក់ចិញ្ចឹមមេឆ្មាមួយ
ក្បួនបារាំងសែស
តម្រាគតិបង់វាសនាពុំរួច ទី ២៧
៦៧
រ. ចៅមាណពម្នាក់ចិញ្ចឹមសុនខតឿមួយ

តម្រាគតិប្រាថ្នាហួសសំណាង ទី ២៨
៦៨
រ. ឆ្កែវង្វេងម្ចាស់នឹងមហាឥសី

តម្រាគតិជនជួអកតញ្ញូ ទី ២៩
៦៩
រ. ឧកញ៉ាយោមរាជ និងឧកញ៉ាពលទេព

តម្រាអនុលោមតាមហេតុ ទី ៣០
៧០
រ. ឆ្មាស្រុកមួយ និងចាបពូកមួយ

តម្រាគតិញ៉ាមមាត់អត់ពុំបាន ទី ៣១
៧១
រ. សត្វសំពោចចូលក្នុងជង្រុកស្រូវ
ក្បួនបារាំងសែស
តម្រាគតិរើខ្លួនចេញចាកទុក្ខ ទី ៣២
៧២
រ. ឈ្មួញលក់លា និងពួកចោរព្រៃ
ក្បួនបារាំងសែស
តម្រាគតិមានទ្រព្យជាប់ទោសមានប្រាក់មាសវិនាសរូប ទី ៣៣
៧៣
រ. លា និងឆ្កែមានចៅហ្វាយជាមួយគ្នា
ក្បួនបារាំងសែស
តម្រាគតិអ្នករក្សាទ្រព្យនាយ ទី ៣៤
៧៤
រ. ជើងដៃច្រណែននឹងមាត់
ក្បួនបារាំងសែស
តម្រាគតិរាស្ត្របង់ប្រាក់ពន្ធ​ ទី ៣៥
៧៥
រ. មេឆ្កែនិងខ្មោចអសុព
ក្បួនបារាំងសែស
តម្រាអវៈយវៈកាឡកិណី ទី ៣៦
៧៦
រ. នាយដង្ខៅនឹងកូន   ឈ្មួល





តម្រាគតិប្រើមិនអស់ការ ទី ៣៧
(កូនរឿងនៃរឿង ទី ៧៦)
រ. កូនសិស្សព្រះមហាវិមលធម្ម

រ. កូនសិស្សសម្ដេចព្រះសុគន្ធាធិបតី

៧៧
រ. ចៅវាយគង

តម្រាគតិប្រើមិនអស់ការ ទី ៣៧
៧៨
រ. បុរសអាពុក និងកូននាំលាទៅលក់

តម្រាគតិផ្គាប់លោកមិនត្រូវ ទី ៣៨
៧៩
រ. ចៅចាក់ស្មុគ

តម្រាកាមវិតក្ក ទី ៣៩
៨០
រ. សត្វហង្សនិងអណ្ដើក

តម្រារពឹសមាត់ ទី ៤០
៨១
រ. សត្វរាជសីហ៍ស្រឡាញ់មេគោ

តម្រាបុគ្គលស៊ី ឬលិឍអាហារមិនពិចារណា ទី ៤១
៨២
រ. ស្វារពឹសលិង្គនឹងព្រះមហាឥសី

តម្រារពឹសលិង្គ ទី ៤២
៨៣
រ. តាភោគ និងក្មេងវត្ត

តម្រានិយាយច្រើនចំរើនចោរ ទី ៤៣
៨៤
រ. ចៅខ្ញុំគេសំឡាប់មាន់រងាវយាម

តម្រាកន្លែងកំណាចចាស់ គិតផ្លាស់កន្លែងកំណាចថ្មី ទី ៤៤
៨៥
រ. ស្ដ្រីម្នាក់មានប្ដីជក់អាភៀន

៨៦
រ. បុរសប្ដីប្រពន្ធចិញ្ចឹមសត្វស្កា

គតិទី ៤៥
៨៧
រ. បុរសចិញ្ចឹមខ្លាឃ្មុំ

តម្រាទុកចិត្តសត្វតិរច្ឆាន ទី ៤៦
៨៨
រ. ខ្លាឃ្មុំនឹងដើមពង្រ

តម្រាស្អប់កុំឲ្យ ចាញ់ ទី ៤៧
៨៩
រ. សត្វគ្រលេងគ្រលោង និងស្វា

តម្រាកោងឱវាទ ទី ៤៨
៩០
រ. ពស់ក្បាលច្រើន កន្ទុយតែមួយ និងពស់ក្បាលមួយ តែកន្ទុយច្រើន
ក្បួនបារាំងសែស
តម្រាអ្នកខ្លៅដៅខ្លួនថាចេះអស់ ទី ៤៩
៩១
រ. សត្វគីសមុទ្រ និងកង្កែបថ្លុក

៩២
រ. ចៅវ៉ែនរកទិញវ៉ែនតាមើលអក្សរដាច់
ក្បួនបារាំងសែស
តម្រាស្មានខុស ទី ៥០
៩៣
រ. បុរសអ្នកស្រែម្នាក់មានសំឡាញ់ម្នាក់នៅទីក្រុង

៩៤
រ. នាងសែនចន្ទ

៩៥
រ. ចៅក្រមសាលា និងកូនក្ដី

៩៦
រ. ចៅទ្រិសបានប្រពន្ធអស់អ្នកក្នុងវាំង

តម្រាប្រើសព្ទខុសសម័យ ខុសរូប ទី ៥១
៩៧
រ. ទន្សាយ និងផ្លែព្នៅ

តម្រាកោលាហលឥតយោបល់ ទី ៥២
៩៨
រ. សត្វស្កាពីរបែកផ្លូវគ្នារកចំណី
ក្បួនបារាំងសែស
តម្រាគេចខ្លួន ទី ៥៣
៩៩
រ. សត្វត្រចៀកកាំនិងគ្រាប់ធ្មៃ
ក្បួនបារាំងសែស
តម្រាប្រមាទត្រូវនៅតិចតូចឆ្ងាយ ទី ៥៤
១០០
រ. ព្រានសន្ទូចម្នាក់

តម្រាហួងលាភដែលពុំទាន់ឃើញ ទី ៥៥
១០១
រ. អទិន្នបុព្វកព្រាហ្មណ៍

តម្រាកំណាញ់ក្រោតម្រា ទី ៥៦
១០២
រ. មនុស្សចង់ស្លាប់
ក្បួនបារាំងសែស
តម្រាមិនយ៉ម ស្លាប់ ទី ៥៧
១០៣
រ. សត្វម្រោម និងសត្វ  សឹង្ហតោ
ក្បួនបារាំងសែស
តម្រាឲ្យទុក្ខគេ ទុក្ខនោះបានមកលើខ្លួនវិញ ទី ៥៨
១០៤
រ. សត្វលលក និងស្រមោចខ្មៅ
ក្បួនបារាំងសែស
គតិទី ៥៩
១០៥
រ. សត្វបង្កួយនៅខ្លោងទ្វារព្រះបាទវិទេហរាស្ត្រ
មហោសថជាតក
តម្រាមនុស្សជួ ផ្ទឹមតួនឹងអ្នកធំ ទី ៦០
១០៦
រ. នាយព្រានព្រៃកាប់សត្វសារិកា

តម្រាពោលវិជ្ជាខុសកាល ទី ៦១
១០៧
រ. ចៅសញ្ជីវមាណពប្រោះខ្លា

តម្រាសម្ដែងវិជ្ជាជួយអសប្បុរស ទី ៦២
១០៨
រ. បុរសម្នាក់ឈ្មោះចៅស្ពាយធាតុ

តម្រាសាច់មិនបានស៊ី យកឆ្អឹងព្យួរក ទី ៦៣
១០៩
រ. ខ្មោចចូលដប

តម្រាខ្មោចចូលដប ទី ៦៤
១១០
រ. សត្វភេពីរចែកផ្លូវគ្នារកអាហារ
១០

តម្រាចៅក្រមកោង ទី ៦៥
១១១
រ. បុរសម្នាក់ស្លាប់ទៅកើតជាហង្សមាស
១០

តម្រាប្រាថ្នារួសរាន់បន្ទាន់ខ្លាំង ទី ៦៦
១១២
រ. បុរសចិញ្ចឹមមេមាន់
១០

១១៣
រ. ចចកចេះមន្តម្យ៉ាងហៅ បថវិជយ លើកពលសត្វទៅដណ្ដើមយកនគរពារាណសី
១០

តម្រាឡើងមានះតម្ដើងយស ទី ៦៧
១១៤
រ. នន្ទកយក្សជាអ្នករក្សាខ្លោងទ្វារព្រះឥសូរ
១០

តម្រាស្លាប់ដោយម្រាមដៃ ទី ៦៨
១១៥
រ. ស្វាព្រាមមួយ បានមេស្វាអូវមួយជាភរិយា
១០



តម្រាមាយាស្ដ្រី ទី ៦៩
១១៦
រ. ស្ដ្រីផិតប្ដីបិទមិនឲ្យប្ដីដឹង
១០

១១៧
រ. ភរិយានាយសំពៅនៅស្រុកយារណវតី
១០


គតិលោកចែកចេញជា ៥ ផ្នែកធំៗ គឺ ៖
១.​ ប្រស្នាគតិលោកទូទៅ
២.​ ពាលវគ្គ
៣. បណ្ឌិតវគ្គ
៤. លោកធម៌ ៨ប្រការ
៥. បក្កិតគតិ ឬគតិរាយ ។​
បណ្ដារឿងដែលមាននៅក្នុងគតិលោកនេះ តាមការពិនិត្យផ្ទៀងផ្ទាត់គឺស្រង់ចេញពីប្រភព ៦ ៖
​១. សង្គមពិតជាក់ស្ដែង
២. ស្រីហិតោបទេស ឬបញ្ចន្ត្រៈ
៣. ​ ក្បួនសៀម
៤. រឿងព្រេងខ្មែរ
៥. ល្បើកឡាហ្វង់តែន
៦. គម្ពីរពុទ្ធសាសនា (មានទសជាតក, ចរិយាបិដក, សុត្តន្តបិដក,...) ។
         
          គតិលោកនេះគឺជាសៀវភៅកម្រងរឿងរ៉ាវអប់រំសីលធម៌ និងចរិយាធម៌ដ៏មានតម្លៃមួយរបស់ខ្មែរ ដែលត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធដ៏ឆ្នើមមួយរូបដែលមានកំណើតនៅខេត្តបាត់ដំបង គឺលោក ឥន្ទ ដែលមានគោរម្យងារជា “ឧកញ៉ាសុត្តន្តប្រីជា” ។
          យើងអាចចាត់ទុកស្នាដៃមួយនេះថាជា គម្ពីរស្រីហិតោបទេសរបស់ខ្មែរ ឬជាល្បើកឧកញ៉ាសុត្តន្តប្រីជា ឥន្ទបានដែរ ព្រោះតាមការសិក្សាស្រាវជ្រាវ ហាក់ដូចជាបានបង្ហាញថាមានត្រឹមតែស្នាដៃគតិលោករបស់លោកអាចារ្យនេះតែមួយគត់ដែលមានលក្ខណៈថ្មីប្លែកនៅក្នុងប្រភេទអក្សរសិល្ប៍ខ្មែរ ។ ច្បាប់ទូន្មាននេះ យើងពិតជាទទួលស្គាល់ថា អ្នកនិពន្ធពិតជាបានចម្បងរចនាបថចេញពីប្រភេទស្នាដៃរបស់បរទេសដែលមានលក្ខណៈប្រភេទនេះ (ដូចចជាល្បើកឡាហ្វុងតែង, ស្រីហិតបទេស...) យ៉ាងពិតប្រាកដ ដើម្បីបង្ក់តឲ្យមាននូវរូបភាពថ្មីមួយនៅក្នុងទិដ្ឋភាពអក្សរសិល្ប៍ខ្មែរ ក៏ដូចជាបង្កើតឲ្យមានលក្ខណៈកាន់តែប្លែកខុសពីក្បួនគម្ពីរទូ​    ន្មានផ្សេងៗដែលធ្លាប់មានមកហើយ សម្រាប់ការអប់រំទូន្មានកុលបុត្រខ្មែរគ្រប់រូប ។


រៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា

(រក្សាសិទ្ធិគ្រប់យ៉ាង)


[1] អ្នកនិពន្ធបានបញ្ជាក់ថា “មានសេចក្ដីពិស្ដារនៅក្នុងពាក្យបណ្ដឹង ក្នុងសាលាវិនិច្ឆ័យឯនោះ” ។
[2] ជាការសន្មត់ហៅដោយខ្ញុំបាទ (បណ្ដោះអាសន្ន) ដើម្បីងាយស្រួលនៅក្នុងការសិក្សា ។
[3] អ្នកនិពន្ធបានបញ្ជាក់ថា “មានសេចក្ដីពិស្ដារនៅក្នុងពាក្យបណ្ដឹង ក្នុងសាលាវិនិច្ឆ័យឯនោះ” ។
[4] ចំណងជើងនេះខ្ញុំបាទសូមទាញកំណត់ដោយខ្លួនឯង (បណ្ដោះអាសន្ន) ដ្បិតអីអ្នកនិពន្ធមិនបានកំណត់ចំណងជើងឲ្យសាច់រឿងមួយនេះទេ ។
[5] ខ្ញុំបាទមិនទាន់បានស្រាវជ្រាវឲ្យសព្វគ្រប់នៅឡើយទេអំពីឈ្មោះគម្ពីរជាប្រភព ដូច្នេះក៏សន្មត់ជាបណ្ដោះអាសន្នសិនថា មានប្រភពពីគម្ពីរបាលី ។
[6] ចំណងជើងនេះខ្ញុំបាទសូមទាញកំណត់ដោយខ្លួនឯង (បណ្ដោះអាសន្ន) ដើម្បីងាយស្រួលនៅក្នុងការសិក្សា ។
[7] ចំណងជើងនេះខ្ញុំបាទសូមទាញកំណត់ដោយខ្លួនឯង (បណ្ដោះអាសន្ន) ដើម្បីងាយស្រួលនៅក្នុងការសិក្សា ។ 

No comments:

Post a Comment