Sunday, March 5, 2017

តើអ្នកដឹងទេ...

ក្បាច់ (របាំ) គឺជាភាសានៃកាយវិការ ។ ក្នុងរបាំប្រពៃណីខ្មែរ ​ក្បាច់ដែលជាចលនាចេញពីខ្លួនប្រាណ​ជាភាសាមួយពិតៗដែលមានវាក្យសព្ទ វេយ្យាករណ៍​និងសញ្ញាឲ្យលើកដាក់សំឡេងផង ។ ដូចគ្នាទៅនឹងពាក្យដែរ កាយវិការ និងឥរិយាបថមានន័យច្បាស់លាស់ ហើយការផ្សំផ្គុំគ្នាក្នុងលំដាប់នេះ ឬក្នុងលំដាប់នោះ តែងមានន័យដូចគ្នាជាឃ្លាល្បះអ៊ីចឹងដែរ ។
ក្នុងឱកាសធ្វើបញ្ជីសារពើភ័ណ្ឌពីរឿងពាក់ព័ន្ធនឹងការប៉ាន់រូប ​លោក ជក ក្រូល្យេ (George Groslier) អាចស្រង់បានឥរិយាបថសំខាន់ៗមិនតិចជាង​១១៦៥បែប «ដែលអាចប្រៀបបាននឹងមេពាក្យក្នុងសទ្ទានុក្រមនៅខាងចុងសៀវភៅមួយដែរ»...។



(ដកស្រង់ចេញពីសៀវភៅ ទេពអប្សរនៃអង្គរ, Christophe Loviny, គ្រឹះស្ថានបោះពុម្ពផ្សាយ​SIPAR, ២០០៣, ទំព័រ ១៥៩ និង១៦០)

No comments:

Post a Comment