Sunday, March 5, 2017

តើអ្នកដឹងទេថា...

ព្រះមហាក្សត្រផែនដីពីដើមរៀងមក សេនាបតីនាម៉ឺនសព្វមុខមន្ត្រី និងបណ្ដារាស្ត្រធ្វើចុតហ្មាយថ្វាយក្ដី ក្រាប់បង្គំទូលក្ដីថា «ទូលព្រះបង្គន់ជាខ្ញុំ» ។ តែក្រោយមករាជការខ្មែរក៏បានប្ដូរការប្រើប្រាស់ពាក្យនេះវិញ តាមព្រះរាជក្រិត្យចុះថ្ងៃអង្គារ ១៤រោច ខែអាសាធ ឆ្នាំម្សាញ់ ត្រីស័ក ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៤១ ដោយសម្រេចប្ដូរពីការប្រើពាក្យ «ទូលព្រះបង្គន់ជាខ្ញុំ» ឲ្យឆ្លើយថា «ទូលព្រះបង្គំជាខ្ញុំ» វិញ នៅក្នុងលិខិតចុតហ្មាយថ្វាយក្ដី ក្រាបបង្គំទូលក្ដី ។ ការសម្រេចប្ដូរនេះ ព្រោះព្រះករុណាជីវិតតម្កល់លើត្បូង ទ្រង់ព្រះតម្រិះយល់ឃើញថា ពាក្យ «ទូលព្រះបង្គន់» ជាពាក្យទាបពេក មិនគួរប្រើ ។ល។

ដោយ ៖ សេង សុវណ្ណដារ៉ា

No comments:

Post a Comment