Friday, March 10, 2017


«ព្រះរាជក្រមលេខ៧ ស្ដីពីការប្ដូរឈ្មោះទីកន្លែង ភូមិ ស្រុក ពីភាសាជាតិដទៃមកជាឈ្មោះដើមវិញ»

​ព្រះរាជក្រមលេខ ៧ ចុះថ្ងៃពុធ ៩រោច ខែចេត្រ ឆ្នាំមមែ បញ្ចស័ក (ថ្ងៃ២៨ ខែមេសា ឆ្នាំ១៩៤៣) ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ឲ្យកែប្រែឈ្មោះទីកន្លែងភូមិ ស្រុក ដែលពី​ដើមជាភាសាដទៃនោះឲ្យហៅជាភាសាខ្មែរដោយត្រឹមត្រូវវិញ តាំងពីថ្ងៃនេះតទៅ ។
          ការប្រទានតាំងឈ្មោះស្រុកទាំងប៉ុន្មានតទៅនេះ គឺទ្រង់យកឈ្មោះចាស់ពីដើម ដែល រលាយបាត់ទៅដោយជាតិដទៃគេតាំងឲ្យឈ្មោះថ្មី ជាភាសាគេត្រឡប់មកជាភាសាខ្មែរតាម ឈ្មោះពីដើមវិញ មានដូចតទៅ ៖
ល.រ.
ឈ្មោះ
ត្រូវជា
ឲ្យប្រែឈ្មោះថា
បាក់ណាម
ឃុំ១នៃស្រុកកោះធំ ខេត្តកណ្ដាល
ព្រែកទន្លា
អាំងប៊ិញ
ស្រុក១នៅខេត្តព្រៃវែង
ពាមជរ
វិញដឿក
ឃុំ១នៅស្រុកអាំងប៊ិញ
ព្រែកក្រចៅ
វិញឡឺយ
‑ដ‑
ត្រពាំងស្វាយ
វិញហ៊្វា
‑ដ‑
កោះចេក
វិញហ្វាទិញ
‑ដ‑
ព្រែកសំបួរ
វិញហ្វាចាញ់
‑ដ‑
​កោះរកា
មីធៀន
‑ដ‑
​កោះសំពៅ
អានប៊ិញ
‑ដ‑
​កោះកុក
១០
អានភូ
‑ដ‑
កំពង់ប្រាសាទ
១១
អានញ៉ាន
‑ដ‑​
រ៉ាថោ
១២
ថុងភូ
ឃុំ១នៅស្រុកកំពង់ត្របែក
ពាមមន្ទា
១៣
គិមឡុង
ឃុំ១នៅស្រុកព្រៃវែង
ព្រែកខ្សាយ
១៤
ឡុងថាញ
‑ដ‑
​ចំបក់ប្រាង
១៥
ហ្វាអាន
‑ដ‑
​ចំការម្លូ
១៦
ហ្វាមី
‑ដ‑​
ងេកងោក
១៧
គិមតន
ឃុំ១នៅស្រុកស្វាយទាប
ប្រាសាទ
១៨
កោះអ៊ីឡូកូន
ទីតាំងសាលាស្រុកកោះកុង
កោះមូល
១៩
ឡឹមដាំ
ភូមិ១នៅឃុំកោះកាពិ ស្រុកកោះកុង
ជ្រោយគយ
២០
ខ្លងចាវឡាវ
ភូមិ១នៅឃុំកោះកាពិ
កោះស្រឡៅ
២១
ខ្លងចាង
‑ដ‑​
ព្រែកចាន
២២
អាវយ៉ាយ
‑ដ‑​
ឈូងធំ
២៣
ហឺនទុំ
‑ដ‑​
ថ្មទន់
២៤
កោះសាមិត
កោះ១នៅឃុំព្រែកខ្សាច់ ស្រុកកោះកុង
កោះស្មាច់
២៥
សាមិត
ភូមិ១នៅឃុំព្រែកខ្សាច់ ស្រុកកោះកុង
កោះស្មាច់
២៦
ភិម៉ាត
‑ដ‑​
ខ្ញីមាស
២៧
អានី
‑ដ‑​
តានៃ
២៨
ឡឹមប្រក់
‑ដ‑
​ប្រក់
២៩
តាតៃ
ឃុំ១នៅស្រុកកោះកុង
តាទៃក្រោម
៣០
ឡឹមយ៉ាង
ភូមិ១នៅក្នុងឃុំតាទៃក្រោម
រនោង
៣១
ខ្លងជិន
‑ដ‑​
ព្រែកចិន
៣២
បុនហាក់
‑ដ‑
​តាបុណ្យ
៣៣
លាងកុក
ភូមិ១ក្នុងឃុំកោះកាពិ ស្រុកកោះកុង
នាងកុក
៣៤
ឧបយ៉ាម
‑ដ‑​
ចាំយាម
៣៥
កោះនៅ
‑ដ‑
​កោះកណ្ដុរ
៣៦
បាកខ្លាង
‑ដ‑​
ថ្នល់ក្របី
៣៧
សៅថុង
‑ដ‑​
ដងទង់
៣៨
នឿនតាខៀន
ភូមិ១ក្នុងឃុំបង់ក្រសោប ស្រុកកោះកុង
ទួលគគីរ
៣៩
បង់ក្រសោប
ឃុំ១នៅស្រុកកោះកុង
ពាមក្រសោប
៤០
តាកាត
ភូមិ១នៅឃុំបង់ក្រសោបស្រុកកោះកុង
តាចាត
៤១
ចាងកាចាង
ភូមិ១នៅឃុំបង់ក្រសោប ស្រុកកោះកុង
ចាងកាចាង
៤២
ខ្លងយ៉ា
‑ដ‑
​ស្ទឹងវែង
៤៣
ខាវវង់
‑ដ‑
​គិរិវង់
៤៤
ខ្លងកាប៉ា
ភូមិ១នៅឃុំត្រពាំងរូង
តាប៉ា
៤៥
តាទៃ
ឃុំ១នៅស្រុកជំនាប់
តាទៃលើ
៤៦
កូឌូ
ភូមិ១នៅឃុំស្រែចាម ខេត្តកំពត
កោះធ្មៃ
៤៧
ឆាតឪ ឬ ចេកូ
ទីតាំងកន្លែងតំណាងស្រុកចេកូ
ចម្លងគោ
៤៨
លូកសុន
ភូមិ១នៅឃុំឫស្សីស្រុក កំពង់ត្រាច
ភ្នំលោក
៤៩
ព្រែកជីកយ៉ាងថាញ់
ព្រែក១ឆ្លងស្រុកបន្ទាយមាស
ព្រែកទូកមាស
៥០
ខ្លុងឃ្លុន
ស្ទឹង១នៅស្រុកកោះកុង
ស្ទឹងមេទឹក
៥១
កៅហ្វាឡាមី
ភ្នំ១នៅស្រុកកោះកុង
ភ្នំគ្របបាយ
៥២
កៅពើងបួន
ភ្នំ១នៅស្រុកកោះកុង
ភ្នំរូងលើ
៥៣
តាំងផ្លោច
ស្រុក១នៅខេត្តកំពង់ឆ្នាំង
ទឹកភ្លោះ
៥៤
ទោសទាក
ឃុំ១នៅស្រុកតាំងផ្លោច
ក្បាលទឹក
៥៥
តាំងផ្លោច
ឃុំ១នៅស្រុកតាំងផ្លោច
ទួលខ្ពស់
៥៦
ល្វី
ឃុំ១នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
បន្ទាយលង្វែក
៥៧
ប៉ាវ៉ូ
ភូមិ១នៅឃុំសំបួរ ស្រុកទាំង ខេត្តតាកែវ
ក្បាលពោធិ

រៀបរៀងដោយ ៖ សេង សុវណ្ណដារ៉ា

ឯកសារពិគ្រោះ
១‑ព្រះរាជពង្សាវតារ, ភាគ ៩ ។

២‑វប្បធម៌ និងអរិយធម៌ខ្មែរ, ភាគ២, លាង ហាប់អាន, ១៩៦៩‑៧០ ។ 

No comments:

Post a Comment