Tuesday, June 6, 2017

សិលាចារឹកភាសាអារ៉ាប់នៃភ្នំបាខែន

(La stèle arabe du Phnom Bakhen)




ក្នុងអំឡុងពេលធ្វើកិច្ចការនៅឆ្នាំ១៩២០នៅភ្នំបាខែន ក្បែរប្រាសាទអង្គរធំ ការកម្ទេចចោលនូវផ្នែក ខ្លះនៃក្រវ៉ាតសំណង់ បាយអដែលបិទច្រកចូលនៃទីសក្ការៈបាននាំឱ្យមានការរកឃើញនូវសិលាចារឹកតូចមួយ មានកម្ពស់ ០ម៣៧ ទទឹង ០ម២៧ និងកម្រាស់ ០ម៨៥ មាន៤បន្ទាត់ ជាភាសាអារ៉ាប់។ លោក Gabriel Ferrand បានបង្ហាញ ប្រាប់យើងឱ្យដឹងអំពីសិលាចារឹក មួយនេះនូវព័ត៌មានដូចតទៅ ៖
          «២បន្ទាត់ដំបូងពុំបង្ហាញនូវលក្ខណៈលំបាកទេ។ គាត់បាននិយាយថា :
          ១.គាថាសូត្រធម៌ដែលមូស្លីមគ្រប់រូបតែងតែសូត្រឬសរសេរមុននឹងប្រកបកិច្ចការអ្វីមួយ : «Bismi’ llahi’ r-raḥmani’ r-raḥīmi. ដោយព្រះនាមអល់ឡោះ (Allah), ទ្រង់មហាសណ្ដោស់ករុណា, មហាមេត្តា​ប្រណី»។
          ២.Šahāda (សាក្សីដោយសុទ្ធវាចាចិត្ត) ឬការប្រកាសជាសាធារណៈពីសេចក្ដីជំនឿមូស្លីម : «Lā ilaha illa’llahir wa Muḥammad-un rasūlu’ llahi. ពុំមានអាទិទេពណាក្រៅពីព្រះអល់ឡោះ ហើយមហា​ម៉ាត់ជានិរសា (អ្នកនាំសារ) របស់ព្រះអល់ឡោះ»។
          ៣. Gaudefroy-Demombynes ដែលជាសហការីរបស់ យើងបានស្គាល់គាថាទី១៣ នៃSurahទី ៦១ (le 61 sourate) នៃព្រះគម្ពីរកូរ៉ាន : Naṣrun mina’ llahi wa fatḥun karībun wa bašširi’ l-mūminīna. ការជួយពីព្រះអល់ឡោះនិងជ័យ​ជម្នះជាបន្ត ព្រមទាំងការផ្សព្វផ្សាយនូវដំណឹងល្អទៅកាន់អ្នក មានជំនឿទាំងឡាយ»។
          ៤.បន្ទាត់ទី៤ គឺអានមិនដាច់ដោយយើងគូរពុំយល់សោះ។
          លក្ខណៈភាសាអារ៉ាប់ គឺល្អនិងទាក់ទងនឹងសម័យទំនើប។ វាហាក់ដូចជាការឆ្លាក់លើថ្មដែលពុំដឹង ពីអក្ខរក្រមភាសាអារ៉ាប់។ វាប្រហែលជាជាងចម្លាក់នៃប្រទេស បានចម្លងនូវគម្រូដែលបានផ្ដល់ឱ្យគាត់។ ដូច្នេះអក្សរចុងក្រោយនៃបន្ទាត់ទី៣ អាចពិបាកក្នុងការពន្យល់បង្ហាញអ្នកដែលមានជំនឿនឹងព្រះ (al-mūminī​na) ដោយគេពុំអាចធ្វើការបញ្ជាក់ក្នុងរឿងនេះបាន ពីព្រោះតែវាជាគាថាមួយនៃព្រះគម្ពីរកូរ៉ាន ដែលបណ្ដាពាក្យពីមុនគឺត្រូវបានបង្ហាញជាមួយនឹងភាពជាក់ច្បាស់»។
(អត្ថបទដើមមានចំណងជើងថា «La stèle arabe du Phnom Bakhen» ចុះផ្សាយក្នុង Bulletin de l'Ecole française d'Extrême-Orient  Année 1922  Volume 22  Numéro 1  p. 160)

ភ្នំពេញ,​ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៧
ប្រែសម្រួលដោយ ៖ សេង សុវណ្ណដារ៉ា
      (រក្សាសិទ្ធិគ្រប់យ៉ាង)



No comments:

Post a Comment